Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

«ខ្ទីង»មួយក្បាល ត្រូវបានជួយសង្គ្រោះ និងបានដោះលែងឲ្យមានសេរីភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សត្វខ្ទីងមួយក្បាល កាលពីពេលថ្មីៗនេះ ត្រូវបានជួយសង្គ្រោះដោយ Rising Phoenix (RP) ក្រោយក្រុមល្បាតប្រទះឃើញកំពុងជាប់អន្ទាក់ជើងនៅក្នុងតំបន់ការពារធម្មជាតិ ខណៈពេលដែលពួកគេកំពុងដើរល្បាត។

ខ្ទីងមួយក្បាលត្រូវបានក្រុមល្បាតប្រទះឃើញកំពុងជាប់អន្ទាក់ជើងនៅក្នុងតំបន់ការពារធម្មជាតិ ខណៈពេលដែលពួកគេកំពុងដើរល្បាត។ ដើម្បីជួយសង្គ្រោះសត្វខ្ទីងដ៏ធំមួយនេះ ក្រុមការងារបានទាក់ទងទៅពេទ្យសត្វ ដើម្បីបាញ់ថ្នាំសណ្តំ មុននឹងជួយកាត់អន្ទាក់ចេញពីជើងរបស់វា។ បន្ទាប់ពីអស់ជាតិថ្នាំសណ្តំ ខ្ទីងត្រូវបានដោះលែងឲ្យមានសេរីភាព និងដោយសុវត្ថិភាពចូលទៅក្នុងព្រៃវិញហើយ។

គួរបញ្ជាក់ថា ខ្ទីង គឺជាប្រភេទថនិកសត្វដែលស៊ីស្មៅ និងរុក្ខជាតិជាអាហារ និងមានមាឌធំជាងគេនៅក្នុងចំណោមពពួកគោសាទិសនៅលើពីភពលោក។ បន្ថែមពីនេះ សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង