Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

រដ្ឋបាលខេត្តព្រះសីហនុច្រានចោលព័ត៌មាន«Pig Butchering Romance Scam»ផ្សាយដោយBBC

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ BBC World Service

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ មេសា បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលវីដេអូព័ត៌មាន ដែលមានចំណងជើងថា «Pig Butchering Romance Scam» មានរយៈពេល ៤៧នាទី បានចាក់ផ្សាយដោយសារព័ត៌មានបរទេសមួយឈោ្មះ BBC កាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយពីបានឃើញវីដេអូព័ត៌មាននោះ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើសុំកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់។ ផ្អែកតាមរូបភាពក្នុងវីដេអូដែលថតដោយបុគ្គលអះអាងថាជនរងគ្រោះ បញ្ជាក់ថាទីតាំងនោះ គឺជាអគារមួយដែលមានកម្ពស់១៣ជាន់ (មានពណ៌ពងមាន់ បែរមុខទៅទិសខាងកើត) ស្ថិតក្នុង ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលជាទីតាំងកាស៊ីណូ មេចេស្ទីធូ ដែលមាន អាជ្ញាប័ណ្ណលេខ ១៤០ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងមានម្ចាស់អាជីវកម្មឈ្មោះ លី គួង ភេទ ប្រុស អាយុ ៤៧ឆ្នាំ។

ក្នុងអំឡុងពេលបើកយុទ្ធនាការស្រាវជ្រាវស្វែងរកជនបរទេសក្នុងបណ្តឹង និងការត្រួតពិនិត្យ រដ្ឋបាលចំហរ ដែលបានចាប់ផ្តើមពីខែសីហា ឆ្នាំ២០២២ នៅទីតាំង ហ័ងឡឹ នេះ អាជ្ញាធរខេត្ត បានទទួលពាក្យបណ្តឹងចំនួន០៦ករណី មានជនបរទេសសរុបចំនួន ១១នាក់ ក្នុងនោះមានស្រី ០១នាក់ ប្ដឹងសុំអន្តរាគមន៍លាឈប់ពីការងារ ក្នុងនោះមាន ០១ករណី ត្រូវបានអាជ្ញាធរ នៃគណៈបញ្ជាការឯកភាពខេត្ត រកឃើញបទល្មើសជួញដូរមនុស្ស និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ កសាងសំណុំរឿងទៅតុលាការ (ករណីបណ្ដឹងលេខ ៥១១)។

ជនជាតិចិនចំនួន០២នាក់ ដែលបានអះអាងថាខ្លួនត្រូវបានរងគ្រោះដោយអំពើបង្ខាំង និងធ្វើទារុណកម្មក្នុងវីដេអូ មិនមាននៅក្នុងបណ្តុំទិន្នន័យអត្តសញ្ញាណជនបរទេស ដែលបានប្ដឹងសុំអន្តរាគមន៍ជួយសង្គ្រោះអំឡុងពេលនោះឡើយ ក៏ដូចជាក្នុងបណ្តឹងទាំង ០៦ករណី ដែលជាប់ ពាក់ព័ន្ធនឹងទីតាំង មេចេស្ទី ធូ។

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម បានចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងទីតាំងកាស៊ីណូ មេចេស្ទីធូ ក្រោយពេលដែល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានលិខិតកម្រងសំណួរពីការីនិពន្ធ នៃកម្មវិធីស៊ើបអង្កេតរបស់សារព័ត៌មាន BBC ឈ្មោះ Mustafa Khalili។ ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា៖ អគាររបស់កាស៊ីណូ មេចេស្ទី ធូ មានកំពស់១៣ជាន់ ដែលមានជាន់ទី១ ជាអាហារដ្ឋាន, ជាន់ទី២ជាហាងកាត់សក់ និងម៉ាស្សា, ជាន់ទី៣ដល់ទី៩ ជាបន្ទប់ស្នាក់នៅរបស់ បុគ្គលិក និងជាន់ទី១០ ដល់ជាន់ទី១៣ ជាបន្ទប់ធ្វើការរដ្ឋបាលរបស់កាស៊ីណូ និងមិនមានសញ្ញាណ នៃបទល្មើសបង្ខាំង ឬទារុណកម្មឡើយ។

ផ្អែកតាមលទ្ធផល នៃការស្រាវជ្រាវបញ្ជាក់ព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ វីដេអូ រយៈពេល៤៧នាទី ដែលបានចាក់ផ្សាយដោយ គឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ៗដែល បានកើតឡើងនាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានឈ្មោះ BBC នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «Pig Butchering Romance Scam» នេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង