Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ចិនប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីការពារបេតិកភណ្ឌបុរាណ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបកាន់តែខ្លាំងឡើងដើម្បីការពារកំណប់ទ្រព្យបុរាណរបស់ខ្លួន។ កងទ័ពបុរាណចិន Terracotta របស់ប្រទេសចិន ដែលរចនាឡើងនៅប្រហែលឆ្នាំ ២០០មុនគ.ស. ដើម្បីការពារអធិរាជ ឈីង ស៊ីហួង ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាការរកឃើញផ្នែកបុរាណវត្ថុដ៏សំខាន់បំផុតមួយនៃសតវត្សទី ២០ របស់ប្រទេសចិន ។

បើតាមមន្រ្តីបុរាណវិទូចិនបានគូសបញ្ជាក់ថា "បច្ចេកវិទ្យាឌីជីថលក៏ត្រូវបានប្រើប្រាស់ដើម្បីស្ដារ និងជួសជុលវត្ថុបុរាណវប្បធម៌ផងដែរ។ ក្រៅពីនេះក៏បានការពារសារីរិកធាតុដោយប្រើបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតដែរ។តាមរយៈការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់មន្រ្តីចិនជាមួយប្រទេសអាល្លឺម៉ង់។ ក្រុមមន្រ្តីបានសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើបញ្ហានេះ។

លោកស្រី Zhou អ្នកជំនាញបុរាណវិទូម្នាក់បានឲ្យដឹងថា សារមន្ទីរកំពុងប្រើប្រាស់ការពិតនិម្មិត និងបច្ចេកវិទ្យាឌីជីថលផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យមនុស្សរុករកអ្វីៗគ្រប់យ៉ាងអំពីគេហទំព័រ ពីទិដ្ឋភាពទូទៅនៃទីតាំង និងព័ត៌មានបន្ថែមទៀតពាក់ព័ន្ធទៅនិងវត្ថុបុរាណ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង