Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

FIFA ដកសិទ្ធិឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ U20 World Cup ក្រោយមានបញ្ហាក្នុងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ហ្សង់ទីន ៖ FIFA សម្រេចដកសិទ្ធិឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ U20 World Cup ក្រោយមានបញ្ហាក្រុមបាតុករចេញបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលដែលមិនឲ្យអ៊ីស្រាអែលចូលប្រកួត U20 World Cup។ ប្រទេសអាហ្សង់ទីន ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA U-20 World Cup បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានដកហូតសិទ្ធិរបស់ប្រទេសឥណ្ឌូណេស៊ី។

ប្រមុខអ្នកគ្រប់គ្រង FIFA កាលពីថ្ងៃទី ២៩ខែមីនាឆ្នាំ២០២៣ កន្លងទៅបានប្រកាសដកសិទ្ធិប្រទេសឥណ្ឌូនេស៊ីដែលខ្លួនគ្រោងក្នុងការធ្វើជាម្ចាស់ផ្ទះ U20 World Cup ក្រោយពីអ្នកគាំទ្រក្នុងប្រទេសឥណ្ឌូនេស៊ីបាននាំគ្នាធ្វើបាតុកម្មបន្ទាប់ពីអភិបាលខេត្តនៃកោះបាលីបានប្រកាសបដិសេធមិនឲ្យក្រុមបាល់ទាត់អ៊ីស្រាអែលចូលរួមក្នុងការប្រកួត។ ដូច្នោះសមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានដាក់ដេញថ្លៃ ដើម្បីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ការចាប់ឆ្នោតចែកពូល នឹងប្រព្រឹត្តទៅនៅទីក្រុង Zurich ហើយការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីនៃប្រទេសអាហ្សង់ទីន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង