
ភ្នំពេញ៖ គណៈកម្មាធិការជាតិ នៅថ្ងៃ ១៨ ខែមេសា បានប្រកាសជាផ្លូវការពីការ ការមកហូបចុក ស្នាក់ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា ជាការផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីឱ្យទទួលបានជោគជ័យជាកំណត់ត្រាថ្មីមួយកម្ពុជានឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាម៉េរិក ក្នុង១ថ្ងៃៗនោះឡើយ។

គួរបញ្ជាក់ថា ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។