Yearendyearend1140x150

CAMSOC ចុះត្រួតពិនិត្យទីលានប្រកួត២កន្លែង សម្រាប់ត្រៀមសុីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិ នាថ្ងៃទី ១៩ ខែមេសា បានអញ្ជើញចុះត្រួតពិនិត្យទីលានប្រកួតចំនួន២កន្លែង ដើម្បីត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍សុីហ្គេម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ OCICនិងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ CAMSOCបានមានប្រសាសន៍ថា «រហូតមកដល់ពេលនេះ ការរៀបចំទីលានប្រកួតទាំង២កន្លែងនេះ បានរួចរាល់ជាស្ថាពរហើយ នៅសល់តែការតុបតែងប៉ាណូ បដា Logo មួយចំនួនទៀតប៉ុណ្ណោះ»។ក្នុងនោះដែរ សម្តេចក៏បានចុះសួរសុខទុក្ខ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់លើប្រភេទកីឡាគុនខ្មែរ និងឃីកបុកស៊ីង ផងដែរ។

គួរបញ្ជាក់ថា ទីលានប្រកួតចំនួន២កន្លែងខាងលើនេះមានការរៀបចំការប្រកួត១៣វិញ្ញាសា Karate Wushu Arnis Jiujitsu Fencing Kun-Bokator Judo Pencak Silat Wresting Vovinam Taekwondo Boxing Obstacle Race ។ ការប្រកួតកីឡាសុីហ្គេមនឹងចាប់ផ្ដើមពីថៃ្ងទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ដែលជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង