Img 1426
Swift cc time

ក្រសួងអប់រំប្រឡងជ្រើសរើសមន្ដ្រីរដ្ឋបាលទូទៅ១០០កន្លែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ ក្នុងឆ្នាំ២០២៣នេះ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅចំនួន ១០០កន្លែង (ក្របខណ្ឌប្រភេទ ក) ដើម្បីចូលបម្រើការងារផ្នែករដ្ឋបាលនៅតាមអង្គភាពរដ្ឋបាល គ្រឹះស្ថាន ឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ក្របខណ្ឌចំនួន ១០០កន្លែង ត្រូវបានកាត់ចេញពីក្របខណ្ឌប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមវិធាននៃការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ (ពុំមែនជា ក្របខណ្ឌគ្រូបង្រៀន) ធានាបាននូវយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងការជ្រើសរើសបានត្រឹមត្រឹម ក្រសួងអប់រំ បានស្នើសុំកិច្ចសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងបានស្នើសុំការគាំទ្រពីក្រសួងមុខងារសាធារណៈ។

ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលបានឆ្លើយតប និងគាំទ្រការរៀបចំប្រឡងជ្រើសរើស មន្ត្រីរដ្ឋបាលទូទៅ តាមសំណើរបស់ក្រសួងអប់រំ។ លើមូលដ្ឋាននេះ ក្រុមការងារក្រសួងអប់រំ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិភាក្សាលើដំណើរការ នៃការរៀបចំប្រឡងនេះជាបន្តបន្ទាប់ ព្រមទាំងបានបង្កើតក្រុមការងារបច្ចេកទេសដើម្បីបន្តរៀបចំគោលការណ៍នានាពាក់ព័ន្ធដំណើរការប្រឡងនេះផងដែរ៕

Khcct banner

អត្ថបទទាក់ទង