ភ្នំពេញ៖ សង្គមជជែកដេញដោលភាសាអង់គ្លេសខេមរា (KEDS) កំពុងតែបើកទទួលការចុះឈ្មោះដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីប្រមូលបានថវិកាសម្រាប់យុវជនកម្ពុជាទៅប្រកួតនៅប្រទេសវៀតណាម។
Debate and Public Speaking Boot Camp គឺជាវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យសិស្សមកពីក្រុមអាយុផ្សេងៗគ្នាដែលចាប់អារម្មណ៍ក្នុងការជជែកពិភាក្សា និងការនិយាយជាសាធារណៈ ហើយចង់ស្វែងយល់បន្ថែមអំពីជំនាញជីវិតទាំងនេះដែលត្រូវការសម្រាប់សតវត្សទី២១ ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយក្រុមការងារ សង្គមជជែកដេញដោលភាសាអង់គ្លេសខេមរា ដែលមានគោលបំណងបង្កើតសៀគ្វីជជែកដេញដោលដ៏ខ្លាំងមួយនៅកម្ពុជា។
ការបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់អ្នកដែលមានបទពិសោធន៍និងជ័យលាភីក្នុងការនិយាយជាសាធារណៈ និងជជែកដេញដោលជាច្រើនដែលមកពីការប្រកួតផ្សេងៗគ្នាដែលពោរពេញទៅដោយទេពកោសល្យនិងចំណេះដឹង។
ការចុះឈ្មោះចូលរួមកម្មវិធីនេះមានតម្លៃ ២០ ដុល្លារក្នុងមួយថ្ងៃ ដែលធ្វើនៅទីតាំងKonrad-Adenauer-Stiftung ។ គួរបញ្ជាក់ផងដែរថា សិស្សអាចជ្រើសរើសសិក្សាមួយថ្ងៃ ឬពីរថ្ងៃ។ បើសិស្សបង់ទាំងពីរថ្ងៃនោះថ្លៃត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ។
ថវិកាទាំងអស់ដែលបានមកពីព្រឹត្តិការណ៍នេះនឹងទៅដោយផ្ទាល់ដល់ក្រុម WSDC Cambodia ដើម្បីប្រកួតប្រជែងក្នុងកម្មវិធី World School Debating Championship Vietnam 2023 នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រសិនបើមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://forms.gle/QWJ6MuJ44iA3qbYV8