Yearendyearend1140x150

CAMSOCបើកកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Cambodia 2023

ភ្នំពេញ៖ គណៈកម្មាធិការជាតិ នៅថ្ងៃទី១៨ ខែមេសា បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគណៈកម្មការជំនាញ លេខាធិការដ្ឋាន និងការងារពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងមជ្ឈមណ្ឌលប្រតិបត្តិការកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិCAMSOC បានរៀបចំកិច្ចប្រជុំមួយ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន និងគណៈកម្មការជំនាញពាក់ព័ន្ធឲ្យបានជ្រាប់អំពីការងាររៀបចំនៃព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ រហូតមកដល់ថ្ងៃទី១៨ មេសានេះ គណៈកម្មការជំនាញ លេខាធិការដ្ឋាន និងការងារពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ សម្រេចលទ្ធផលបាន៩៨%ហើយ ។

គួរបញ្ចាក់ថា ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថៃ្ងទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង