Yearendyearend1140x150

ចិនសាបព្រួសដំណាំលើផ្ទៃដីជាង៩លានហិកតា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ យុទ្ធនាការសាបព្រួសនៅនិទាឃរដូវនៅក្នុងប្រទេសចិនកំពុងដំណើរការទៅមុខយ៉ាងពេញទំហឹង ដោយផ្ទៃដីគ្រាប់ធញ្ញជាតិប្រហែល ៩.៣ លានហិកតាត្រូវបានដាំ ប្រហែល ១៥.១ ភាគរយនៃផែនការសរុបរបស់ប្រទេសចិន។ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ការសាបព្រួសនៅនិទាឃរដូវឆ្នាំនេះកំពុងរីកចម្រើនលឿនជាងមុន ០.៦ ភាគរយបើធៀបនឹងឆ្នាំមុន។

ការដាំដុះពូជស្រូវដើមរដូវត្រូវបានបញ្ចប់ជាស្ថាពរ ហើយជិត ៦០ ភាគរយនៃសំណាបស្រូវ និងដំណាំជាច្រើនប្រភេទទៀតត្រូវបានសាបព្រោះនៅទូទាំងប្រទេសចិន។ កសិករនៅក្នុងប្រទេសចិនបានបញ្ចប់ជាង ៤០ ភាគរយនៃការសាបព្រួសស្រូវសាលីនិទាឃរដូវ ច្រើនជាង ១០ ភាគរយនៃការសាបព្រួសពោត និង ៧.៥ ភាគរយនៃការសាបព្រួសសណ្តែកសៀង។ យោងតាមក្រសួង ការងារភ្ជួររាស់និទាឃរដូវ និងការគ្រប់គ្រងកំពុងដំណើរការយ៉ាងល្អនៅទូទាំងប្រទេស ក្នុងគោលបំណងដាក់គ្រឹះរឹងមាំសម្រាប់ការប្រមូលផលស្រូវនៅឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង