Cctime 6monthsfree desktop
Cc times  web banner kh (2)

តន់ ចន្ទសីម៉ា សម្រេចក្ដីស្រមៃច្រៀងលើឆាកធំក្នុងព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង កញ្ញា តន់ ចន្ទសីម៉ា បានសម្រេចក្ដីស្រមៃដែលមានកាលពីឆ្នាំ២០១៥ ច្រើងលើឆាកធំក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា តន់ ចន្ទសីម៉ា នាថ្ងៃទី១៨ មេសា នេះ។

នៅក្នុងឆ្នាំ២០២៣នេះ កញ្ញា តន់ ចន្ទសីម៉ា បានសម្រេចក្ដីស្រមៃដោយការច្រៀងលើឆាកធំក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ខណៈកាលពីឆ្នាំ២០១៥ តារាចម្រៀងរូបនេះជាយុវជនស្ម័គ្រចិត្តស.ស.យ.ក-ខេត្តតាកែវច្រៀងបទនគររាជ និងពង្សាវតាបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កញ្ញា តន់ ចន្ទសីម៉ា មានស្រុកកំណើតនៅខេត្តតាកែវ ដែលលោកឪពុកជាមន្ត្រីរាជការ និងម្ដាយជាស្ត្រីមេផ្ទះ នាងជាកូនទី៣ ក្នុងចំណោម ៤នាក់។ កញ្ញា តន់ ចន្ទសីម៉ា បានឈានជើងចូលផលិតកម្ម Galaxy Navatra នៅក្នុងឆ្នាំ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង