
ក្រចេះ៖ អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកបើកទូកទេសចរបានរាយការជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។
ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF នៅថ្ងៃទី១៨ ខែមេសា បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕

