
ស្វាយរៀង៖ ខេត្តស្វាយរៀង នៅតែបន្ដធ្វើកម្មវិធីសង្ក្រាន្ដស្វាយរៀង នូវរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតដល់ដាច់ខែមេសា ដើម្បីបន្តភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំសង្ក្រាន្តស្វាយរៀង នាថ្ងៃទី១៨ មេសា នេះ។
ដើម្បីបន្តភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្តនៃកម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ដោយចាប់បើកពីម៉ោង ១៣:០០នាទី - ១៧:០០នាទី។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ និងបានបញ្ចប់តាំងពីថ្ងៃទី១៦ មេសា មកម្លេះ។ បន្ថែមពីនេះ ខេត្តស្វាយរៀងមានភ្ញៀវទេសចរណ៍ទៅកំសាន្ដអំឡុងពេលបុណ្យចូលឆ្នាំថ្មីមានចំនួន ៧៦០.៣៩៩ នាក់៕