ភ្នំពេញ៖ 500 Global កំពុងតែបើកទទួលពាក្យអ្នកធ្វើធុរកិច្ចថ្មី ដើម្បីចូលរួមកម្មវិធី Growth Program រដូវកាលទី២ ដើម្បីជួយឱ្យធុរកិច្ចបង្កើតថ្មីឈានទៅជំហានបន្ទាប់ក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស។
Growth Program ជាកម្មវិធីមួយដែលអ្នកអាជីវកម្មមានឱកាសសិក្សាពីគន្លឹះអនុវត្តល្អៗដើម្បីពង្រីកអាជីវកម្មទៅថ្នាក់អន្តរជាតិ និងទទួលបានភាពជោគជ័យក្នុងទីផ្សារបរទេសបន្ថែមទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
កម្មវីធីនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួមបង្វឹកណែនាំពីអ្នកជំនាញអន្តរជាតិ រយៈពេល ១០ សប្តាហ៍។
ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់តំណភ្ជាប់ https://500.co/angkor-500-growth-program/ និងដាក់ពាក្យឱ្យបានមុនថ្ងៃ២0 មេសា ឆ្នាំ២០២៣។
កម្មវិធីនេះនឹងចាបើផ្តើមពីថ្ងៃទី ៩ ឧសភា រហូតដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣។ ដើម្បីអាចក្លាយជាផ្នែកមួយនៃកម្មវីធីនេះ អ្នកដែលមានចំណាប់អារម្មណ៍ត្រូវឆ្លងកាត់ការដាក់ពាក្យ ការសម្ភាស និងការចេញលទ្ធផលចុងក្រោយ។
500 Global ជាស្ថាប័នមួយដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្រុមហ៊ុនបែបធុរកិច្ចថ្មីដែលមាននរានុវត្តន៍ និងភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យទីផ្សារមានភាពទូលំទូលាយប្រកបដោយបច្ចេកវិទ្យា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។