Yearendyearend1140x150

ហ្វាំងឡង់ជាប់ឈ្មោះជាប្រទេសមាន«សុភមង្គល»បំផុតក្នុងពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វាំងឡង់៖ អ្នកជំនាញផ្នែកចិត្តវិទ្យានៅប្រទេសហ្វាំងឡង់បានឲ្យដឹងថា ប្រទេសដែលមានសុភមង្គលបំផុតលំដាប់លេខ ១ លើពិភពលោក នេះគឺជាប្រទេសហ្វាំងឡង់។ អស់រយៈពេលប្រាំឆ្នាំជាប់គ្នា ប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោក។ នេះបើយោងតាមរបាយការណ៍សុភមង្គលពិភពលោក។

អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាហ្វាំងឡង់ ដែលសិក្សាពីមូលដ្ឋានគ្រឹះនៃសុភមង្គល ជារឿយៗខ្ញុំត្រូវបានគេសួរថា តើអ្វីទៅដែលធ្វើឲ្យមនុស្សនៅក្នុងប្រទេសហ្វាំងឡង់ពេញចិត្តយ៉ាងខ្លាំងចំពោះជីវិតរបស់ពួកគេ? ដើម្បីរក្សាបាននូវគុណភាពជីវិតខ្ពស់ នេះជារឿងបីយ៉ាងដែលយើងមិនដែលបានដឹងពីជីវិតពលរដ្ឋនៅហ្វាំងឡង ជាទូទៅពលរដ្ឋក្នុងប្រទេសហ្វាំងឡង់ស្ទើតែមួយចំនួនធំមិនដែលប្រៀបធៀបជីវិតរបស់ពួកគាត់ជាមួយអ្នកជិតខាង រឺក៏សង្គមខាងក្រោយឡើយ ដោយអ្នករស់ហ្វាំងឡង់ចាត់ទុកថាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជារឿងដែលមិនគួរធ្វើជាដាច់ខាត។

បន្ថែមពីនេះពលរដ្ឋហ្វាំងឡង់បានចាត់ទុកធម្មជាតិបានដើរតួយ៉ាងសំខាន់សម្រាប់ការជួយជំរុញថមពលបន្ថែមដល់ជីវិតរបស់ពួកគាត់ នៅប្រទេសហ្វាំងឡង់ និយោជិតមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាករដូវក្តៅរយៈពេល ៤សប្តាហ៍។ ពួកគេជាច្រើនប្រើពេលវេលានោះដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ទីជនបទ និងលំហែលខ្លួនជាមួយធម្មជាតិដ៏ស្រស់បំព្រង។

ប្រជាជនហ្វាំងឡង់មានទំនោរទុកចិត្តគ្នាទៅវិញទៅមក និងផ្តល់តម្លៃលើភាពស្មោះត្រង់។ ប្រសិនបើអ្នកភ្លេចកុំព្យូទ័រយួរដៃរបស់អ្នកនៅក្នុងបណ្ណាល័យ ឬបាត់ទូរសព្ទរបស់អ្នកនៅលើរថភ្លើង របស់របរទាំងនោះអ្នកអាចរកឃើញវិញបានដោយពុំមាននរណាយកឡើយ មូលហេតុទាំងអស់នេះហើយបានជាប្រទេសហ្វាំងឡង់គឺជាប្រទេសដែលពោពេញទៅដោយសុភមង្គលនិងក្តីសុខបំផុតក្នុងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង