Yearendyearend1140x150

USAID ជោគជ័យក្នុងការដាក់សាកល្បងកាមេរ៉ាស្វ័យប្រវត្តិនៅជួរភ្នំក្រវាញកណ្ដាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ USAID មរតកបៃតងកសាងសមត្ថភាពសហគមន៍មូលដ្ឋានដើម្បីតាមដានជីវៈចម្រុះតាមរយៈ ការសាកល្បងដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានទំហំ ៤០០.០០០ ហិកតា លាតសន្ធឹងលើខេត្តចំនួនបី គឺខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ បន្ទាប់ពីការសាកល្បងជោគជ័យ អង្គការអភិរក្សអន្តរជាតិ កំពុងធ្វើការជាមួយមន្ត្រីឧទ្យានុរក្ស និងសហគមន៍មកពីខេត្តទាំងបី ដើម្បីរៀបចំកន្លែងដាក់កាមាំបន្ថែមទៀតនៅក្នុងដែនជម្រកសត្វព្រៃ។

ប្រជាសហគមន៍ និងក្រុមការងារអង្គការអភិរក្សអន្តរជាតិបានជ្រើសរើសទីតាំងគំរូ និងដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិចំនួន៣០នៅក្នុងតំបន់ការពារធម្មជាតិដើម្បីកត់ត្រាប្រភេទសត្វព្រៃ ដែលជាសូចនាករក្នុងការត្រួតពិនិត្យជីវៈចម្រុះនេះ។

កាមេរ៉ាស្វ័យប្រវត្តិសាកល្បងដែលបានដាក់ពង្រាយបានថតជាប់ប្រភេទ សត្វព្រៃកម្រ និងជិតផុតពូជជាច្រើនពីទីតាំងចំនួន ៣០ រួមមានឆ្កែព្រៃ សត្វកេះ ខ្លាពពក ខ្លាឃ្មុំតុច ឈ្លូស ស្តេចកូលី និងសត្វព្រៃជាច្រើនប្រភេទទៀត។

បន្ទាប់ពីការសាកល្បងជោគជ័យ ឥឡូវនេះអង្គការអភិរក្សអន្តរជាតិ កំពុងធ្វើការជាមួយមន្ត្រីឧទ្យានុរក្ស និងសហគមន៍មកពីខេត្តទាំងបី ដើម្បីរៀបចំកន្លែងដាក់កាមាំបន្ថែមទៀតនៅក្នុងទីតាំងផ្សេងៗទៀតនៅក្នុងដែនជម្រកសត្វព្រៃ។ ក្រុមការងារក៏កំពុងស្ថិតក្នុងដំណើរការទាញយកវីដេអូ និងរូបភាពពីកាមេរ៉ាស្វ័យប្រវត្តិសាកល្បង និងវិភាគលទ្ធផលផងដែរ។

គួរបញ្ជាក់ថា មុនមានការដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិ USAID បានបណ្ដុះបណ្តាល សមាជិកសហគមន៍មូលដ្ឋាន និងមន្ត្រីឧឡានុរក្សចំនួន ២២នាក់ អំពីរបៀបរៀបចំការដាក់ពង្រាយ និងការសាយករូបភាពពីកាមេរ៉ាស្វ័យប្រវត្តិសម្រាប់តាមដានសត្វព្រៃ។ សិក្ខាកាមក៏បានរៀនពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ KoboColost ដែលជាកម្មវិធីប្រមូលទិន្នន័យ ការគ្រប់គ្រង និងការបង្ហាញជារូបភាព ដើម្បីប្រមូលទិន្នន័យសម្រាប់សកម្មភាពតាមដានរបស់កាមេរ៉ាស្វ័យប្រវត្តិនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង