Yearendyearend1140x150

USAIDលើកកម្ពស់សហគមន៍ជនជាតិដើមភាគតិចក្នុងការចូលរួមបោះបង្គោលព្រំដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID មរតកបៃតង

ភ្នំពេញ៖ USAID មរតកបៃតងគាំទ្រសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិអណ្តូងក្រឡឹង ដើម្បីបោះបង្គោលព្រំដែនកម្មសិទ្ធិដីសមូហភាពសហគមន៍ជនជាតិដើម។ មកដល់ពេលនេះ ជនជាតិដើមភាគតិចព្នង បានបោះបង្គោលជាង១០០ដើម ដើម្បីកំណត់ព្រំដែននៃកម្មសិទ្ធិដីសមូហភាពសហគមន៍ជនជាតិដើម ដែលតែងតែមានបញ្ហាជម្លោះដីធ្លីកើតឡើង។

ដែនជម្រកសត្វព្រៃកែវសីមាមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងមានផ្ទៃដី ២៩២.៦៩០ហិកតា។ បន្ថែមពីលើភាពសម្បូរបែបនៃជីវៈចម្រុះ ដែនជម្រកសត្វព្រៃ កែវសីមា ក៏ជាទីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចព្នង ដែលតាមទំនៀម ទម្លាប់រស់នៅពឹងផ្អែកលើព្រៃឈើសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ការចុះបញ្ជីកម្មសិទ្ធិដីសមូហភាពនេះ បានជួយឲ្យសហគមន៍ជនជាតិដើមភាគតិច នៅភូមិអណ្តូងក្រឡឹង ទទួលបានការធានានូវកម្មសិទ្ធិដីសមូហភាពចំពោះដីប្រពៃណីពីដូនតារបស់ពួកគេ ហើយពួកគេក៏ទទួលបានសិទ្ធិក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីប្រពៃណី និងធនធានធម្មជាតិទាំងនោះផងដែរ។ ការចូលរួមពីសហគមន៍ក្នុងការ បោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់ គឺជាកត្តាសំខាន់មួយក្នុងការធានាសិទ្ធិរបស់ពួកគេ។

តាមរយៈជំនួយពីគម្រោងរេដបូកកែវសីមា និង USAID មរតកបៃតង សហគមន៍ជនជាតិដើមភាគតិចព្នងបានបោះបង្គោលចំនួន ១០០ដើម ដើម្បីកំណត់ព្រំដែននៃកម្ម សិទ្ធិដីសមូហភាពសហគមន៍ជនជាតិដើម ដែលតែងតែមានបញ្ហាជម្លោះដីធ្លីកើត ឡើង។ នៅក្នុងខែមីនា ឆ្នាំ ២០២៣ បង្គោលចំនួន ៣០ ទៀតត្រូវបានដំឡើងនៅជុំវិញព្រំដែននៃជំរុំសត្វទោចថ្ពាល់លឿង Jahoo Camp និងតំបន់អេកូទេសចរណ៍ឡែងកៅ។

បន្ទាប់ពីមានការបោះបង្គោលទាំងនេះ ព្រំប្រទល់ដីសហគមន៍ជនជាតិដើមភាគតិចព្នង ក៏ត្រូវបានកំណត់បានយ៉ាងច្បាស់ ដែលអនុញ្ញាតឱ្យការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិប្រព្រឹត្តិទៅបានកាន់តែល្អប្រសើរជាងមុន ដូចជាបញ្ហាប្រឈមដែលរួមមាន ការឈូសឆាយដី និងការកាប់ឈើជាដើម៕

រូបភាព៖ USAID មរតកបៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង