Yearendyearend1140x150

កម្ពុជាមានពាក្យបណ្ដឹងពាក់ព័ន្ធការជួញដូរមនុស្សចំនួន៨៣០ករណីត្រឹមរយៈពេល៨ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ត្រឹមរយៈពេល៨ខែ កម្ពុជាមានពាក្យបណ្ដឹងពាក់ព័ន្ធការជួញដូរមនុស្សចំនួន៨៣០ករណី ភាគច្រើនជាជនជាតិចិន វៀតណាម និងឥណ្ឌូនេស៊ី។ បណ្ដឹងទាំងនោះ បានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ចំនួន៨៣០ករណី សរុបមនុស្សចំនួន២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម និងឥណ្ឌូនេស៊ី។ បណ្ដឹងទាំងនោះ បានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកតាមលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ភាគច្រើននៃបណ្ដឹងទាំងនោះត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពោលគឺទាំងការសង្គ្រោះជនរងគ្រោះ ការបិទទីតាំងអាជីវកម្មខុសច្បាប់ ការចាប់ជនល្មើសបញ្ជូនទៅតុលាការ និងការអនុវត្តនីតិវិធីបណ្ដេញចេញ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង