Yearendyearend1140x150

កីឡាការិនី ស៊ន សៀវម៉ី ត្រៀមចូលប្រកួតកីឡាស៊ីហ្គេម ដើម្បីមោទនភាពកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស៊ន សៀវម៉ី ចូលប្រកួត ស៊ីហ្គេម នៅឆ្នាំ២០២៣ សារជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតបានជ័យលាភីជាច្រើនកន្លងមក។ ការត្រឡប់មកវិញម្តងទៀតលើកនេះ គឺដោយសារតែកីឡាការិនីរូបនេះនៅតែបន្តចង់លើកតម្កើងកិត្តិយសប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មានវ័យ ២៨ ឆ្នាំ មានបងប្រុសឈ្មោះ ស៊ន អេលីត និងបងស្រី ស៊ន ដាវីន ដែលធ្លាប់ជាកីឡាករ និងកីឡាការិនីជម្រើសជាតិតេក្វាន់ដូពីមុនមក។

ស៊ន សៀវម៉ី ធ្លាប់បានចូលរួមកម្មវិធីប្រកួតជាច្រើនលើឆាកអន្តរជាតិ និងទទួលបានជ័យលាភីដែលបានលើកមុខមាត់កម្ពុជាជាក្រៃលែងនាពេលកន្លងទៅនេះ។

អ្នកនាងធ្លាប់បានចូលរួមកម្មវិធី ស៊ីហ្គេម ប្រកួតកាលពីឆ្នាំ២០១១ ២០១៣ ២០១៧ និង ២០១៩ ដោយកាលពីឆ្នាំ២០១១ អ្នកនាងធ្លាប់បានទទួលបានមេដាសំរឹទ្ធ១ ។

ដោយការអត់ធ្មត់ និងការខិតខំប្រឹងប្រែងក្នុងការហាត់ឥតឈប់ឈរ ធ្វើឱ្យអ្នកនាងទទួលបានមេដាយមាស ៣ដង ផ្ទួនៗគ្នា នៅឆ្នាំ២០១៣ ២០១៧ និង ២០១៩។

បន្ថែមពីនេះទៅទៀតក្រៅពីកម្មវិធី ស៊ីហ្គេម អ្នកនាងបានចូលរួមប្រកួតកម្មវិធីផ្សេងៗជាច្រើនទៀតនៅសាធារណរដ្ឋកូរ៉េ ឥណ្ឌូនេស៊ី ប្រទេសប្រេស៊ីល និងប្រទេសផ្សេងៗជាច្រើនទៀត។

រយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ អ្នកនាងនៅតែបន្តឆន្ទៈក្នុងការលើកមុខមាត់ប្រទេសជាតិជាច្រើនលើកច្រើនសារ និងត្រូវបានព្រះមហាក្សត្រតែងតាំងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលមានឋានៈជាអគ្គនាយក។

ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី ស៊ីហ្គេម នេះជាឱកាសថ្មីមួយសម្រាប់ការបង្ហាញសមត្ថភាពរបស់អ្នកនាងជាថ្មី។ តាមរយៈគេហទំព័រផ្លូវការនៃកម្មវិធី ស៊ីហ្គេម បានឱ្យដឹងថា ស៊ន សៀវម៉ី ត្រឡប់ចូលប្រកួតសារជាថ្មីម្តងទៀត ដើម្បីជាការលើកតម្កើងកិត្តិយសប្រទេសជាតិ នៅឆ្នាំ២០២៣នេះ។

បើតាមផេកផ្លូវការរបស់អ្នកនាង ស៊ន សៀវម៉ី បានបង្ហាញឱ្យឃើញថាអ្នកនាងមានឆន្ទៈមោះមុតក្នុងការបង្ហាញខ្លួនសារជាថ្មីមិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង