ភ្នំពេញ៖ ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣-១៦ មេសា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគមនិងវិស័យឯកជនផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋក្នុងសង្រ្កាន្តឆ្នាំថ្មី។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ីផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋដែលមកចូលរួមលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាបនិងសង្រ្កាន្តបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។
បើតាម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវបរទេស និងមិត្តសិល្បករមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាគ្រឿងញៀន តាមរយ:ការសួរដេញដោលនូវសំនួរ ទទួលយកឯកសារពាក់ព័ន្ធនឹងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនយ៉ាងផុលផុស ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតជាទុនសម្រាប់ការពារខ្លួននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន៕