ភ្នំពេញ៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាសុីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយលោក ហោ សារុន បេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC បានធ្វើដំណើរដល់ប្រទេសថៃ ដោយសុវត្ថិភាព។
ការអញ្ជើញដល់របស់បេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ ជាមួយនឹងការទទួលស្វាគមន៍ពី លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងលោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) និងលោក Varin Tansuphasiri អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកថៃ។
សូមជម្រាបថា ព្រះអគ្គីជ័យកីឡា ក៏ត្រូវបានដង្ហែយកទៅតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ រួចរាល់ផងដែរ ដើម្បីត្រៀមធ្វើពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ ជាផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣៕