Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ពលរដ្ឋជាង៣ពាន់នាក់ធ្វើដំណើរឥតគិតថ្លៃតាមរថយន្តក្រុងចំនួន១០០គ្រឿងមកខេត្តសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រជាពលរដ្ឋចំនួន ៣ ៥០០នាក់ នាព្រឹកថ្ងៃទី១៣ មេសា បានធ្វើដំណើរដោយឥតគិតថ្លៃតាមរយៈរថយន្តក្រុងចំនួន ១០០គ្រឿងមកកាន់ខេត្តសៀមរាប។

បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រកាសផ្តល់រថយន្តក្រុង ១០០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីភ្នំពេញមកខេត្តសៀមរាប ពីខេត្តសៀមរាបទៅភ្នំពេញវិញ នាព្រឹកថ្ងៃទី១៣ មេសា ក្រោមការសម្របសម្រួល និងរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុង ទាំង១០០គ្រឿង ត្រូវបានដឹកអ្នកដំណើរចំនួន ៣ ៥០០នាក់ ពីរាជធានីភ្នំពេញឆ្ពោះមកគោលដៅខេត្តសៀមរាប ហើយអ្នកដំណើរមួយចំនួនអាចចុះតាមផ្លូវ។

គួរបញ្ជាក់ថា ការចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណត «រង្វង់មូលទេពមច្ឆា» (ជ្រោយ- ចង្វារ OCIC) រៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចំណែកការចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប (ផ្លូវ៦០ម៉ែត្រ)រៀងរាល់ម៉ោង១៣៖៣០នាទីរសៀល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា និងំវេលាម៉ោង០៥៖៣០នាទីព្រឹក សម្រាប់ថ្ងៃទី១៧ មេសា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង