Yearendyearend1140x150

ពលរដ្ឋមួយចំនួនធំផ្តើមចេញពីទីក្រុងភ្នំពេញឆ្ពោះទៅស្រុកកំណើត ឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ លោក អ៊ុក សុខខឿន គល់ រ៉េននី និងឡាញ់ វិសាល

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរថ្ងៃទី១៣ ខែមេសា ដែលកំពុងរស់នៅក្នុងរាធានីភ្នំពេញ ជាច្រើនបាននាំគ្នាសម្រុកឡើងឡានក្រុងធ្វើដំណើរចេញពីរាធានីភ្នំពេញ ដើម្បីទៅស្រុកកំណើតរបស់ខ្លួន នៅក្នុងឳកាសនាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនិងត្រូវប្រារព្ធឡើងនាថ្ងៃទី ១៤-១៦ខែមេសា។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់នារយៈពេល១ថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅ និងបំពេញការងារ បានចាប់ផ្ដើមឈប់សម្រាក និងធ្វើដំណើរចាកចេញពីរាធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើត តាមបណ្ដាខេត្តនានាបណ្ដើរហើយ។

ក្នុងនោះមានពលរដ្ឋមួយចំនួនបានធ្វើដំណើរតាមយាន្តជំនិះ និងតាមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឯកជន ដើម្បីធ្វើដំណើរចាកចេញពីភ្នំពេញទៅស្រុកកំណើត។ ប្រជាពលរដ្ឋដែលត្រៀមនឹងធ្វើដំណើរបានសម្តែងពីអារម្មណ៍សប្បាយរីករាយ ដោយបានឈប់សម្រាក និងបានទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ។

គួរបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចាប់ផ្ពើមពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយជាពេលវេលាដែលប្រទេសកម្ពុជារួចផុតពីវិបត្តិនៃជំងឺកូវីត -១៩ ខណៈពេលដែរកន្លងទៅពិធីចូលឆ្នាំខ្មែរត្រូវបានអាកខាន់ដោយសារជំងឺរាតត្បាត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង