Cctimesw1140xh150cm copy

រដ្ឋាភិបាលចិនផ្តល់ «អាហារូបករណ៍» ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៨កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសសេចក្តីជូនដំណឹងអំពីអាហារូបករណ៍ទៅសិក្សានៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់សិស្ស និស្សិត និងមន្ត្រីរាជការចំនួន ០៨ កន្លែង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំដែលបានចុះផ្សាយកាលពីថ្ងៃទី ១៤ មីនា ២០២៣ ប្រទេសចិនកំពុងតែជ្រើសរើសសិស្សដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយចាប់ផ្តើមទទួលពាក្យពីពេលនេះរហូតដល់ថ្ងៃទី ២៤ មេសា ឆ្នាំ២០២៣។

អាហារូបករណ៍នេះមានផ្តល់ជូនឱ្យសិក្សានៅសាកលវិទ្យាល័យចំនួន៨ផ្សេងៗគ្នានៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលមានជាការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ និងផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ ក៏ប៉ុន្តែសម្រាប់ការចេញថ្លៃសំបុត្រយន្តហោះនឹងត្រូវចំណាយដោយសាមីខ្លួន។

សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តម្រូវឱ្យបេក្ខជនដែលដាក់ពាក្យមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ អាយុមិនច្រើនជាង៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ អាចប្រើភាសាអង់គ្លេសឬចិនបានល្អ និងមិនធ្លាប់បានអាហារូបករណ៍ទៅប្រទេសចិនពីមុនមក។

សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិញតម្រូវឱ្យបេក្ខជនមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ អាយុមិនច្រើនជាង ២២ឆ្នាំ មានសញ្ញាបត្រទុតិយភូមិ ចេះប្រើភាសាចិន ឬ អង់គ្លេសបានល្អ និងមិនធ្លាប់បានអាហារូបករណ៍ទៅប្រទេសចិនពីមុនមក។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ( ដែលស្ថិតនៅខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ ម៉ែត្រ ។

បន្ទាប់ពីដាក់ពាក្យរួចរាល់ បេក្ខជននឹងត្រូវឆ្លងកាត់ការប្រលងដែលមានវិញ្ញាសាផ្សេងគ្នាគឺ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវធ្វើតេស្តទាក់ទងនឹងវប្បធម៌ទូទៅ និងភាសាអង់គ្លេស ។ ចំណែកឯថ្នាក់បរិញ្ញាបត្រវិញ ត្រូវធ្វើតេសគណិតវិទ្យា និងភាសាអង់គ្លេស។ នៅក្នុងមួយវិញ្ញាសា បេក្ខជនមានពេល ៩០ នាទី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង