681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាបំបែកឯតទគ្គកម្ម«បេះដូងច្រើនជាងគេលើពិភពលោក»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
តំណាងស្ថាប័ន Guinness World Records (រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា)

សៀមរាប៖ ប្រទេសកម្ពុជា នាថ្ងៃទី១១ មេសា នេះ បានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ។ បេះដូងចំនួន ១,០០០,០០០ ដែលបត់ដោយប្រជាពលរដ្ឋកម្ពុជា បានប្រមូលថវិកាចំនួន ១២៥,០០០ពាន់ដុល្លារអាម៉េរិក ដើម្បីឧបត្ថមដល់អត្តពលិកមានពិការភាព ដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។

តំណាងស្ថាប័ន Guinness World Records បានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ មេសា ដើម្បីត្រួតពិនិត្យ និងរាប់ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលតាំងបង្ហាញនៅបរិវេណប្រាសាទអង្គរវត្ត។ បេះដូងដែលបត់ដោយប្រជាពលរដ្ឋកម្ពុជា បានចំនួន ១,០០០,០០០ ដាក់តាំងបង្ហាញនៅបរិវេណប្រាសាទអង្គរវត្ត។

រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា

បេះដូងក្រដាសចំនួន១ មានតម្លៃ ៥០០រៀល ហើយការបត់បេះដូងចំនួន ១,០០០,០០០ នោះ អាចរកថវិកាបានចំនួន ១២៥,០០០ពាន់ដុល្លារអាម៉េរិក បានមកពីការបរិច្ចាគ នឹងឧបត្ថមដល់អត្តពលិកមានពិការភាពដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេសជាប្រទេសដែលបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» កាលពីឆ្នាំ២០១៩ ដោយបត់បានបេះដូងចំនួន ៥៣,៧០៤។ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាបត់បេះដូងបានចំនួន ១,០០០,០០០ ។ ច្រើនជាងប្រទេសអង់គ្លេស ដែលធ្វើឲ្យប្រទេសកម្ពុជា បំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅថ្ងៃនេះ៕

រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា


Khcct banner

អត្ថបទទាក់ទង