ភ្នំពេញ៖ ក្រុមការងារនៃយុទ្ធនាការ«បេះដូងច្រើនជាងគេលើពិភពលោក»នឹងរៀបចំការបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១១ ខែមេសា ស្អែកនេះ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅបរិវេណប្រាសាទអង្គរវត្ត។
ដើម្បីបំបែកឯតទគ្គកម្មពិភពលោកដែលកាន់កាប់ដោយប្រទេសអង់គ្លេស នឹងក្រុមការងារប្រមូលបេះដូងក្រដាសដែលមានបេះដូងបត់បានចំនួន ១លាន និងបានដាក់បង្ហាញចំនួន ៥៣.៧០៤ បេះដូង។ ការបត់បេះដូងក្រដាស ជាការគាំទ្រដល់កីឡាករ-កីឡាការិនីដែលមានពិការភាព ហើយបេះដូង១ មានតម្លៃជាថវិកាចំនួន ៥០០រៀល។
ការបត់បេះដូងមានចំនួន ១លានស្មើនឹង ៥០០លានរៀល នឹងថវិកាទាំងប៉ុន្មាន និងត្រូវបរិច្ចាគទៅកាន់អត្តពលិកដែលមានពិការភាព តាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
គួរបញ្ជាក់ថា ក្រុមការងារនៃយុទ្ធនាការ Beyond The Games ការចូលរួមបត់បេះដូងនេះ បានបង្ហាញពីតម្លៃនៃទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមបត់បេះដូងច្រើនជាងគេ ដើម្បីគាំទ្រកីឡាករ-កីឡាការិនីមានពិការភាពនៅកម្ពុជា៕