Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

យុវជនចំនួន៥៩២រូបក្នុងខេត្តមណ្ឌលគិរី ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ យុវជនចំនួន ៥៩២រូប ក្នុងនោះមានស្ត្រីចំនួន ២៩៤រូប បានទទួលការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា អំឡុងត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact Cambodia។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលផ្តោតលើជំនាញបច្ចេកទេស (ជំនាញគេហកិច្ច ការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ) ជំនាញគ្រូបង្គោល/អ្នកវាយតម្លៃបង្គោល និងការបណ្តុះបណ្តាលប្រយោល (Indirect Training) បង្រៀនដោយគ្រូបង្គោលអាស៊ាន និងជាតិ ដែលធានាដល់គុណភាព និងលទ្ធផលក្រោយបណ្តុះបណ្តាល។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលយុវជនយុវនារីងាយរងគ្រោះ អ្នកជំនាញកម្រិតទាប អ្នកគ្រប់គ្រង/ម្ចាស់អាជីវកម្មទេសចរណ៍ និងមន្ត្រីបង្គោលរបស់មន្ទីរទេសចរណ៍បានប្រមាណជាង ៣,៥០០រូប នៅតាមខេត្តគោលដៅចំនួន ១០រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង