Yearendyearend1140x150

«ស្ពានខ្សែកាប»ឫស្សីកែវឆ្លងកាត់ទន្លេសាបបើកឲ្យប្រើបណ្តោះអាសន្ននៅព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាល នៅថ្ងែទី១០ខែមេសានេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានខ្សែកាបឫស្សីកែវ ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ភ្នំពេញ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធ។ ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពី ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ពានខ្សែកាបឫស្សីកែវ សាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១០ មេសានេះទៅ។

គួរបញ្ជាក់ថា ស្ពានខ្សែកាបឫស្សីកែវ ត្រូវបានសាងសង់ចេញពីចំណុចឃ្លាំងស្តុកសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ មានប្រវែង ៦៤២ ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤ កំពស់ ៤០ម៉ែត្រ ធៀបនឹងកម្រាលស្ពាន។

ស្ពាននេះត្រូវសាងសង់ឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ពលរដ្ឋ ដោយនឹងសម្រួលបានមួយផ្នែកចំពោះអ្នកដំណើរដែលចង់ឆ្លងកាត់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦ ដែលត្រូវចំណាយថវិកា ៣៥លានដុល្លារ និង ជាង ៩លានដុល្លារសម្រាប់ស្ពានដែកបេឡេចំណាយការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង