Cctime 6monthsfree desktop
Cc times  web banner kh (2)

ឧកញ៉ា ម៉ុង ឫទ្ធី ឈូស«ដូងប្រេង»ជាង៣០០០ដើម ដើម្បីសាងសង់ផ្លូវ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅលើភ្នំបូកគោ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ ឧកញ៉ា ម៉ុងង ឫទ្ធី បានសម្រេចឈូសដូងប្រេងលើផ្ទៃដី១៥គីឡូម៉ែត្រ ស្មើនិងជាង៣០០០ដើម ដើម្បីសាងសង់ផ្លូវ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅលើភ្នំបូកគោ ខណៈកន្លងមក ផ្លូវដែលឡើងទៅលើភ្នំបូកគោ មានតែ១ខ្សែ ប្រវែង ៣៣គីឡូម៉ែត្រ ដែលជាផ្លូវមេតែមួយគត់ សម្រាប់ការធ្វើចរាចរណ៍ឡើងចុះ។

បន្ទាប់ពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដែលមានក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.ក ជាអ្នកម៉ៅការសាងសង់ ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានសម្រចឈូសដូងប្រេង ដែលមានផ្ទៃដី១៥គីឡូម៉ែត្រ ស្មើនិងជាង៣០០០ដើម ក្នុងការសាងសង់ផ្លូវមួយខ្សែនេះ។

បើតាមប្រសាសន៍ ឧកញ៉ា ម៉ុង ឫទ្ធី ថ្លែងក្នុង ដំណើរចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ នាថ្ងៃទី០៨ មេសា បានមានប្រសាសន៍ថា ការសម្រេចធ្វើដូច្នេះ ដើម្បីសាងសង់ផ្លូវទុកជាប្រវត្តិសាស្ដ្រសម្រាប់ប្រជាជនកម្ពុជា​ ថា លោកឧកញ្ញ៉ា សុខ គង់ និងឧកញ្ញ៉ា ម៉ុងង ឫទ្ធី បានរួមសាមគ្គីគ្នាមួយផ្នែក ដើម្បីចូលរួមចំណែកអភិវឌ្ឍផ្លូវនេះ។

គួរបញ្ជាក់ថា​ មកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវ បន្តធ្វើជាជំហ៊ានៗ ផ្លូវម៉ាកាដាំ សិន ទៅតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន។ បើតាមបានធ្វើការវាស់ស្ទង់ ផ្លូវនេះបានឈូសឆាយ សម្អាតចេញជាគន្លងតួផ្លូវ ហើយបានតភ្ជាប់ទាំងស្រុង ពីផ្លូវជាតិលេខ៤ រហូតទៅដល់ កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោ ដែលឥឡូវនេះ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង