Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សម្តេច ហ៊ុន សែន ប្រកាសផ្តល់ថវិកា ២ម៉ឺនដុល្លារ ដល់កីឡាករប្រដាល់ Thiago ដើម្បីជាការលើកទឹកចិត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី០៨ខែមេសានេះ បានប្រកាសឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

សម្តេច ហ៊ុន សែន បានលើកឡើងថា ដើម្បីជាការលើកទឹកចិត្ត សម្តេចសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។

សូមជម្រាបថា កីឡាករប្រដាល់សញ្ជាតិប្រេស៊ីល Thiago កាលពីកន្លងទៅធ្លាប់បានលើកឡើងថា លោកពិតជាគោរពស្រឡាញ់ប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ជាពិសេសលោកចង់សិក្សាអំពីគុនខ្មែរ និងវប្បធម៌ខ្មែរ ទៅផ្សព្វផ្សាយលើពិភពលោក។ ហើយការមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជានេះ គឺលោកយល់ឃើញថា គុនខ្មែរ គឺជាកីឡាមួយដែលពោរពេញទៅដោយក្បាច់ប្រយុទ្ធច្បាស់លាស់ និង ងាយស្រួលចាប់ចំណុចខ្សោយរបស់សត្រូវ មិនត្រឹមតែការហ្វឹកហាត់នោះទេ។ លោក Thiago ក៏និងមានបំណងចង់រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Thiago សម្រេចចិត្តមកប្រទេសកម្ពុជាដោយរូបលោកមើលឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានវប្បធម៌ដ៏ល្អវិសេសវិសាល បូករួមជាមួយប្រជាជនពោលពេញទៅដោយស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋកម្ពុជាដែលស្នេហាវិស័យកីឡាប្រដាល់ក៏បង្ហាញពីការស្រឡាញ់ និង គាំទ្រដល់រូបលោកជាខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង