Cc time web banner 054637

សម្ដេចហ៊ុនសែននឹងទៅប៉េកាំងដើម្បីចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន និងលោក ស៊ី ជីនពីង

ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលនោះទេប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីក្រុងប៉េកាំង ដើម្បីចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងថ្ងៃ០៨ កក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីអភិក្រម ក្របខណ្ឌ ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ ដែលរៀបចំដោយគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា សម្ដេចហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខា បញ្ជប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងធ្វើការពិភាក្សាផ្សេងៗទៀត ដើម្បីបង្កើនល្បឿនក្នុងការជម្រុញសេដ្ឋកិច្ច និងការពារជំងឺឆ្លងកូវីដ១៩។

ឯកឧត្តមមានប្រសាសន៍ថា៖« សម្ដេច នឹងទៅដោយផ្ទាល់ដើម្បីជាអធិបតី នៅក្នុងកិច្ចចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន»។

បច្ចុប្បន្នកម្ពុជាកំពុងពន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើនជាពិសេស ចិន និងកូរ៉េខាងត្បូង។លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងដែរថា ស្របពេលដែលកម្ពុជានឹងបញ្ជប់កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិននាពេលខាងមុខនេះ គឺកម្ពុជាមានទីផ្សារធំណាស់សម្រាប់ការធ្វើពាណិជ្ចកម្ម ហើយនៅក្នុងរយៈពេលវែង កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការរូបនេះ ក៏រំពឹងថាកម្ពុជានឹងដាក់ចេញនូវគោលដៅទាញយកផលប្រយោជន៍ពាណិជ្ជកម្ម ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង