Cctimesw1140xh150cm copy

បង់ពន្ធនិងសេវាសាធារណៈជាមួយនឹងធនាគារកាណាឌីយ៉ាដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

កាន់តែពិសេស ដោយលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ជាច្រើន រាល់ពេលធ្វើការបង់ពន្ធ និងសេវាសាធារណៈផ្សេងៗជាមួយនឹងធនាគារ កាណាឌីយ៉ា ដែលមានភាពងាយស្រួល និងឆាប់រហ័ស។

ជាមួយធនាគារ កាណាឌីយ៉ា លោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធ ឬសេវាសាធារណៈ ជូនទៅកាន់ អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, បេឡាជាតិសន្តិសុខសង្គម, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និយ័តករគណនេយ្យនិងសវនកម្ម, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងក្រសួង ស្ថាប័នជាច្រើនផ្សេងទៀតដោយឥតគិតថ្លៃសេវា តាមរយៈបញ្ជរ និងសេវាកម្មអនឡាញផ្សេងៗទៀតរបស់ក្រសួង ស្ថាប័នរដ្ឋដោយប្រើប្រាស់គណនីធនាគារកាណាឌីយ៉ា ឬកម្មវិធី Canadia Bank App ជំនាន់ថ្មី។

ក្នុងនោះផងដែរសម្រាប់អតិថិជនដែលធ្វើការ ទូទាត់លើសេវាកម្មផ្សេងៗ ដូចជាការបញ្ចូលសមតុល្យយានយន្ត សម្រាប់ប្រើប្រាស់សេវាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក៏មានឱកាសឈ្នះរង្វាន់ផងដែរ។

ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះ លោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា iPad Pro 12.9″ ម៉ាស៊ីនបោកខោអាវម៉ាក Samsung, ទូរទឹកកកម៉ាក LG, នាឡិកាដៃម៉ាក Bering, កញ្ចប់ពិនិត្យសុខភាពនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ InterCare និងកាតទឹកប្រាក់ ១០០ ដុល្លារអាមេរិក នៅស្ថានីយ៍ប្រេងឥន្ធនៈ របស់ Total Energies ដោយការចាប់រង្វាន់នឹងធ្វើឡើងនៅរៀងរាល់សប្តាហ៍ទី២ នៃខែនីមួយៗ។ រាល់លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការផ្តល់ជូនដ៏ពិសេសនេះ តាមតំណ៖ https://bit.ly/ChanceToWinIIPromotion

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលនៅជិតលោកអ្នកបំផុត នៅគ្រប់ ២៥ រាជធានី ខេត្ត ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៧ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង