681 ezgif.com resize
Swift cc time

លោក ចាន់ វណ្ណូ ធ្វើការជាអ្នកការពារព្រៃឈើនិងសត្វព្រៃ តែត្រូវគេថាបំផ្លាញរបររបស់គេ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ចាន់ វណ្ណូ ប្រធានសហគមន៍តាំងយូ ខេត្តព្រះវិហារ

ព្រះវិហារ៖ លោក ចាន់ វណ្ណូ មានអាយុ៥៩ឆ្នាំ និងបានធ្វើជាប្រធានសហគមន៍តាំងយូភ្នំត្បែង ខេត្តព្រះវិហារ ចាប់តាំងពីសហគមន៍នេះ បានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មកម្លេះ។ ក្នុងនាមជាប្រធានសហគមន៍ លោកធ្វើការជាអ្នកការពារព្រៃឈើផង និងអ្នកការពារសត្វព្រៃផង ហើយការធ្វើការងារបែបនេះ លោក វណ្ណូ ទទួលបានទាំងពាក្យសរសើរ និងការមាក់ងាយ ក្នុងពេលតែមួយ។

លោក ចាន់ វណ្ណូ ត្រូវបានប្រជាពលរដ្ឋ និងអង្គការ បោះឆ្នោតឲ្យធ្វើជាប្រធានសហគមន៍តាំងពីឆ្នាំ២០១៥-២០១៩ មកម្លេះ។ ពោលគឺតាំងពីសហគមន៍តាំងយូ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ មក។ នៅក្នុងឆ្នាំ២០១៩ លោកពូត្រូវបានគេបោះឆ្នោតធ្វើជាប្រធានសហគមន៍ម្ដងទៀត រហូតមកដល់បច្ចុប្បន្ននេះ។

លោក វណ្ណូ បានប្រាប់ស៊ីស៊ីថាមស៍ ថា នៅពេលចាប់ផ្ដើមធ្វើការងារជាអ្នកការពារព្រៃឈើ និងសត្វព្រៃ ដំបូង លោកត្រូវបានគេមាក់ងាយឬបន្ទោស ជាច្រើន។ ជាពិសេសនោះ គេគិតថាការងាររបស់លោកបានបំផ្លាញមុខរបរគេ ដែលរកស៊ីកាប់ព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វ ទៀតផង។

ជាមួយគ្នានោះ លោកបែរជាគិតថា ការងាររបស់លោកបានជួយរកមុខរបរឲ្យប្រជាជនក្នុងភូមិ ដូចជាការនាំភ្ញៀវ ផ្ទះស្នាក់ និងការផ្គត់ផ្គង់អាហារសម្រាប់ភ្ញៀវទេសចរ ជាដើម។ បន្ថែមពីនេះ ការងារជាអ្នកការពារព្រៃឈើ និងសត្វព្រៃ បានការពារព្រៃឈើនិងសត្វ កុំឲ្យបាត់បង់ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានស្គាល់។

លោក បានបន្ដថា មុនធ្វើជាប្រធានសហគមន៍ លោកក៏ធ្លាប់រកស៊ីចាប់សត្វព្រៃ និងកាប់ព្រៃឈើ ដោយនៅពេលនោះលោកមិនដឹងអត្ថប្រយោជន៍របស់វា ហើយក៏មិនមានមុខរបរច្បាស់លាស់ ដែរ។ ក្រោយមកទៀត លោកបានយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ និងសត្វព្រៃ បានជាលោកខំតស៊ូ ក្នុងការធ្វើការងារនេះជូនជាតិនិងសហគមន៍ បើទោះជាលោកមានពិការភាព ដែលបង្កឲ្យមានឧបសគ្គជាច្រើនក្នុងការបំពេញការងារក្ដី៕


Khcct banner

អត្ថបទទាក់ទង