Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ទៀ បាញ់ ចុះពិនិត្យទីតាំងទាំង៩ប្រភេទកីឡា ដែលរៀបចំត្រៀមប្រកួតស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Cambodia 2023

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ នាថ្ងៃទី ៦ មេសា បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យការរៀបចំពហុកីឡាដ្ឋានជាតិអូឡាំពិក និងហេដ្ឋារចនាសម្ព័ន្ធទីតាំងប្រកួតកីឡា ដែលជាទីតាំងសម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ខាងមុខ។

ថ្លែងក្នុងការចុះត្រួតពិនិត្យនេះ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទីតាំងទាំង ៩ប្រភេទកីឡា ដែលបានពិនិត្យ រៀបរយអស់ហើយ នៅសល់តែការតុបតែងមួយចំនួនឱ្យមានសោភ័ណភាពសមស្របទៅតាមតម្រូវការផ្នែកកីឡា ដែលត្រូវប្រកួតពេលខាងមុខ។

គួរបញ្ជាក់ថា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានប្រភេទកីឡាដែលត្រូវប្រកួតចំនួន ៩ប្រភេទកីឡា រួមមាន បាល់ទាត់បុរស (ពូល A) បាល់ទះ បាល់ទឹក កាយសម្ព័ន្ធ ប៉េតង់ សីដក់ សូហ្វតិន្នីស លើកទម្ងន់ និងកីឡារាំ ដែលត្រៀមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង