ភ្នំពេញ៖ ការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅក្នុងតំបន់ចំនួន១០ ក្នុងក្រុងភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី០៦ មេសា រហូតដល់ថ្ងៃទី០៩ មេសា នឹងមានការរអាក់រអួលខ្លះៗ ដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា។