Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាបាលរាជធានីភ្នំពេញហាមមិនឲ្យលេង«បាញ់ទឹកនិងប៉ាតម្សៅ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញ នាថ្ងៃទី ៥ មេសា បានចេញសេចក្ដីប្រកាសហាមមិនឲ្យលេងបាញ់ទឹក គប់ទឹក ជះទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ រដ្ឋាបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋលេងបាញ់ទឹក គប់ទឹក ជះទឹក សាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ព្រោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ និងអាចប៉ះពាល់អាយុជីវិតខ្លួន និងអ្នកដំណើរ ផងដែរ ។

ជាមួយគ្នានោះ រដ្ឋាបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស-និស្សិត និងកម្មករ កម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេង។ ជាពិសេសត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យ ដោយប្រុងប្រយ័ត្នរួមមានភ្លើងទៀន ធូប ភ្លើងចង្រ្កាន ចរន្តអគ្គីសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិផ្ទាលើខ្លួន និងនាក់ដ៏ទៃ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថៃទី ១៤ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៣ ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង