Yearendyearend1140x150

សម្តេច ហ៊ុន សែន អំពាវនាវពលរដ្ឋគាំទ្រ និងទិញផលិតផលខ្មែរ ដើម្បីបង្កើតការងារក្នុងស្រុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនក្រោមស្មារតី «រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ»។

តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» សម្តេច ហ៊ុន សែន បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ។

សម្តេច ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិតផលិតផលសម្រាប់ខ្លួនឯងផង និងសម្រាប់ការនាំចេញផងដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យសាកលភាវូបនីយកម្ម។

សម្តេច ហ៊ុន សែន បានរម្លឹកថា ពេលវេលាប្រមាណសាមសិបឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឺប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុងក្រោមនយោបាយឈ្នះ ឈ្នះ ដែលនាំប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃឱ្យអស់លទ្ធភាពនូវធនធានសក្តានុពលទាំងឡាយតាមមូលដ្ឋានការស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយស្របតាមទស្សនាទានចលនាភូមិមួយផលិតផលមួយ។

បន្ថែមនេះ សម្តេច បានអំពាវនាវសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីពលរដ្ឋកម្ពុជាគ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង