Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលជ័យលាភីលេខ១ក្នុងការប្រកួត«បង្កើតឧបករណ៍វាស់ទឹកភ្លៀង»នៅឡាវ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង ដែលការប្រកួតនេះបានប្រព្រឹត្តទៅនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និង កិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃកម្មវិធី MRC River Monitoring Technology Competition ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា «Spinning Bucket Rain Gauge» ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។

បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន ៥ ០០០ដុល្លារ។

គួរបញ្ជាក់ថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល័យផ្សេងៗ នៃ៤ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងប្រកួត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង