Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ឯកឧត្តម ហង់ជួន ណារ៉ុន ទទួលពានរង្វាន់«World Literacy Foundation Award»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ នាថ្ងៃទី០៤ មេសា នេះ បានទទួលពានរង្វាន់ World Literacy Foundation Award សម្រាប់ឆ្នាំ២០២៣ ដែលពានរង្វាន់នេះ ជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។

តាមរយៈពាន World Literacy Foundation Award បញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានទទួលស្គាល់លើការអភិវឌ្ឍអក្ខរកម្ម។ នៅឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជា ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។

ការទទួលស្គាល់ និងការទទួលបានរង្វាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ បានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស។

គួរបញ្ជាក់ថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម ដែលមានភាពលេចធ្លោ និងឆ្នើមជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង