
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី០៣មេសា ល្ងាចនេះ អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាមានប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ ។
ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ជាមហាកិត្តិយសសម្រាប់កីឡាគ្រួសារកីឡាមានប្រមាណសរុបចំនួន ៤២៦៤ នាក់ រួមមាន៖ មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងជួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ នឹងមានផ្សាយផ្ទាល់(Live) ក្នុងគេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នៅម៉ោង៤.៣០ រសៀល នៅមជ្ឈមណ្ឌលកោះពេជ្រ៕