ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ មីនា បានប្រកាសឲ្យមានការប្រុងប្រយ័ត្ន និងផ្ដល់ដំណឹងជាបន្ទាន់ ករណីឃើញសមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ៥ រូប ដែលកំពុងមានវត្តមាននៅកម្ពុជា។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ នគរបាលសហព័ន្ធអូស្ត្រាលី បានជូនដំណឹងមកស្នងការនគរបាលរាជធានី-ខេត្ត ថា នគរបាលប្រទេសនូវែលសេឡង់ បានផ្តល់ដំណឹងជូន នគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ដូចខាងក្រោម៖
១. ឈ្មោះ Elias Richard Robert GAITAL ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។
២. ឈ្មោះ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែនលេខ RA166496 ។
៣. ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។
៤. ឈ្មោះ Gordon Taiyeng MLAVAA ភេទប្រុស សញ្ញាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ RA434112។
៥. ឈ្មោះ Keleml Sesa PAULI NIUE SIATIL ភេទប្រុស សញ្ញាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។
ក្រសួងមហាផ្ទៃ ស្នើសុំបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងករណីក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ០៥ រូបខាងក្រោម មានវត្តមានក្នុងខេត្តសាមី សូមផ្ដល់ព័ត៌មានមក លោកឧត្តមសេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់-TCT និងជាសមាជិកក្រុម ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបក្រុមឧក្រិដ្ឋជនម៉ូតូធំ OMCG (០៧៧ ៦៦៨ ៦៦៦)៕
