Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារៀបចំយុទ្ធនាការ“កម្ពុជាស្អាត ទីក្រុងស្អាត កម្ពុជាបៃតងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម"

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ធំ៖ ក្រសួងទេសចរណ៍ សហការជាមួយ ស.ស.យ.ក.ខេត្តកំពង់ធំ និងស.ស.យ.ក. វិស័យទេសចរណ៍ បានរៀបចំយុទ្ធនាការ “កម្ពុជាស្អាត ទីក្រុងស្អាត កម្ពុជាបៃតងឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ និងការផ្សព្វផ្សាយយុទ្ធនាការ #Beyond the games”។

យុទ្ធនាការផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការចូលរួមពីសិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធ ឱ្យចូលរួមបត់បេះដូង ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រយុទ្ធនាការ Beyond The Games និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ ក៏ដូចជាដើម្បីលើកកម្ពស់ភាពស្អាត និងបៃតង ការផ្តល់សេវា និងបដិសណ្ឋារកិច្ចល្អ ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍កីឡាករ-កីឡាការិនី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡានៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានស.ស.យ.ក.ខេត្តកំពង់ធំ។

យុទ្ធនាការផ្សព្វផ្សាយនេះបានរៀបចំឡើងនៅ៖

- វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ទ្រៀល

- វិទ្យាល័យ ហ៊ុន សែន តាំងគោក

- វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ

- វិទ្យាល័យ តេជោ ហ៊ុន សែន បារាយណ៍

- វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា

- វិទ្យាល័យ ជា សុីម កំពង់ថ្ម

ដោយមានអ្នកចូលរួមពីសមាជិក សមាជិកាស.ស.យ.ក.វិស័យទេសចរណ៍ ស.ស.យ.ក.ខេត្តកំពង់ធំ លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធសរុបប្រមាណ 1,000នាក់ ក្នុងមួយវិទ្យាល័យ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង