Yearendyearend1140x150

ព្រះមហាក្សត្រសរសើរទេពកោសល្យការដឹកនាំរបស់សម្តេច ហ៊ុន សែនជំរុញការអភិវឌ្ឍជាតិឥតឈប់ឈរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឥតឈប់ឈរ និង បានដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗជាច្រើន។ការកោតសរសើររបស់ព្រះមហាក្សត្រយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈព្រះរាជសារជូនបើកសម័យប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃនេះ។

ព្រះករុណា អង្គព្រះមហាក្សត្រ ព្រះអង្គសម្តែង ហឬទ័យសោមនស្សរីករាយ ដោយបានឃើញថា ជិត៣០ឆ្នាំកន្លងមកនេះ គឺចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទំាងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ព្រះករុណាជាអម្ចាស់បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន។

ក្នុងពេលជាមួយគ្នានោះ ព្រះករុណា ព្រះមហាក្សត្រ បានកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដឹកនាំដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យជូនប្រទេសជាតិនិងជូនពលរដ្ឋបានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា។

សម្រាប់ព្រះករុណា អង្គព្រះមហាក្សត្រ បានសង្កត់ធ្ងន់ថា ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេស ការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង