Img 1426
Swift cc time

រដ្ឋមន្ត្រីកសិកម្មទទួល អតីតបុគ្គលិកសារព័ត៌មាន VOD ១១រូប ចូលមកបម្រើការងារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្ងៃទី២៨ ខែមីនា បានចូលរួមប្រជុំស្ដីពីណែនាំអំពីការអនុវត្តភារកិច្ច និងទទួល ខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល គឺអតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ចូលមកបម្រើការងារ នៅទីស្តីការក្រសួងកសិកម្ម។

នេះបើយោងតាមគេហទំព័រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបសំណេះសំណាលជាមួយរដ្ឋមន្ត្រី និងបានទទួលស្វាគមន៍អតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម និងបានសាកសួរអំពីប្រវត្តិការងារ ចំណាប់អារម្មណ៍ និងបំណងប្រាថ្នា នៅពេលត្រូវចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកទឹកចិត្តដល់មន្ត្រីថ្មីត្រូវបន្តជំនាញដែលមានស្រាប់ និងពង្រឹងបន្ថែម ដោយត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ វិភាគ ដើម្បីផ្សព្វផ្សាយប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ជឿជាក់ដោយមិនមានការក្លែងបន្លំ។

បើតាមលោក ឌិត ទីណា បានបញ្ជាក់ថា មន្រ្តីអង្គភាពត្រូវមានភាពស្មោះត្រង់ ឧត្តមគតិ និងឆន្ទះរួម គឺជាកត្តាចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ តាមរយៈវត្តមាននៃអតីតអ្នកសារព័ត៌មានមកពី VOD នេះ លោកនឹងរៀបចំឱ្យមាន Newsroom មួយ ប្រកបដោយគុណភាព ក្រោមការតម្រែតម្រង់ផ្លូវដោយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម៕


Khcct banner

អត្ថបទទាក់ទង