
ចិន៖ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនបានគូសបញ្ជាក់នាថ្ងៃពុធនេះថាសភាសហរដ្ឋអាម៉េរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងផ្តល់ការប្តេជ្ញាចិត្តរបស់មេដឹកនាំសហរដ្ឋអាម៉េរិកក្នុងការមិនគាំទ្រ "ឯករាជ្យភាពតៃវ៉ាន់" ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zhu បានសង្គត់ធ្ងន់ថាអាម៉េរិកគួរតែរក្សាគោលការណ៌ចិនតែមួយកន្លងមករវាងចិន-អាម៉េរិក ហើយអាម៉េរិកមិនត្រូវលូកដៃរឿងផ្ទៃក្នុងរបស់ចិនឡើយ ។ លោកស្រីបន្ថែមថាអាម៉េរិកតែងតែដើរតួលូកដៃចូលក្នុងប្រទេសគេជានិច្ច ហើយអាម៉េរិកនេះមិនគោរពធិបតេយ្យភាពរបស់ប្រទេសណាមួយឡើយ។
សម្រាប់លោកស្រី Zhu មានប្រទេសចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន។ កន្លងទៅសភាសហរដ្ឋអាម៉េរិកបានបំពានយ៉ាងធ្ងន់ធ្ងរលើការយល់ស្របរបស់សហគមន៍អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ ដែលជា ការញុះញង់យ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ លោកស្រីបន្ថែមថាយើងជំរុញឲ្យសភាអាម៉េរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងអាម៉េរិក ធ្វើសកម្មភាពលើការប្តេជ្ញាចិត្តដែលធ្វើឡើងដោយរដ្ឋាភិបាលអាម៉េរិកដែលមិនគាំទ្រ 'ឯករាជ្យតៃវ៉ាន់'៕