ភ្នំពេញ៖ អត្តពលិក«កីឡាវ៉ូវីណាម»កម្ពុជា នាថ្ងៃទី ២៧មីនា បានដណ្ដើមបានមេដាយ០១ គ្រឿង លើវិញ្ញាសាមេគុនដាវបុរសជា(ក្រុម)ក្នុងការប្រកួតកីឡាវ៉ូវីណាម ដើម្បីជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដែលដណ្ដើមបានមេដាយមាស១គ្រឿង ក្នុងការជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ លើវិញ្ញាសាគុនដាវបុរសមាន៤នាក់(ក្រុម) ដែលដណ្ដើមបានមេដាយ រួមមាន៖ កីឡាករ ម៉េត សារី ,ម៉ែន សុខវិច្ចកា ,អ៊ឹម លាំង ,ឈុង នីទីស្សា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីវាសស្ទងសមត្ថភាពកីឡាករកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ដោយផ្ទាល់នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៌ស៊ីហ្គេម នាឆ្នាំ ២០២៣ នេះកម្ពុជានិងធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ព្រឹត្តិការណ៌ក្នុងប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ស៊ីហ្គេមនិងចាប់ផ្តើមដំណើរការនាថ្ងៃ ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា៕