Cctimesw1140xh150cm copy

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបចាប់ផ្តើមសិក្សាឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសាធរណការ នាថ្ងៃទី២៤ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការ ដែលក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។

ទន្ទឹមនិងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំអភិបាលក្រុង និងខេត្តដែលស្ថិតនៅលើតម្រាយផ្លូវជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។

គួរបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគម្រោងនេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង