Yearendyearend1140x150
Img 0571

កម្ពុជា-ម៉ាឡេស៊ីចុះអនុសារណៈស្ដីពីការជ្រើសរើសនិងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ មីនា បានចុះហត្ថលេខាលើឯកសារចំនួន០២។ នៅក្នុងនោះមានការចុះលើឯកសារ ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។ ឯកសារចំនួន០២ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើជាសហធិបតីក្នុងការចុះហត្ថលេខានោះរួមមាន អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និង វិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង