
វៀតណាម៖ តុលាការនៅទីក្រុងហូជីមិញ (HCMC) បានកាត់ទោសដាក់ពន្ធនាគារដល់មនុស្ស ៨ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងរង្វង់ជួញដូរក្រលៀន ដែលបានបញ្ជូនជនជាតិវៀតណាម ៣៧ នាក់មកកម្ពុជាក្នុងនាមជាអ្នកបរិច្ចាគសរីរាង្គ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
ជនជាប់ចោទម្នាក់ៗក្នុងចំនោមជនជាប់ចោទទាំងប្រាំបីនាក់បានទទួលការជាប់ពន្ធនាគារពី ១០ ទៅ ១៦ ឆ្នាំសម្រាប់ការចោទប្រកាន់ពីបទ "ជួញដូរផ្នែករាងកាយមនុស្ស" ។ ពួកគេទាំងអស់បានធ្វើការជាឈ្មួញកណ្តាលសម្រាប់ក្នុងការជួញដូរក្រលៀន ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មានដែលប៉ូលិសវៀតណាមបានចាប់ខ្លួន។
ជនជាប់ចោទទាំងប្រាំបីនាក់បានប្រាប់គណៈវិនិច្ឆ័យថាពួកគេដឹងពីឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្ត ប៉ុន្តែពួកគេចាត់ទុកការងារទាំងនេះជារបរសុចរិតដោយហេតុផលថាពួកគេទាំងអស់សុទ្ធតែស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុលំបាក ហើយត្រូវលក់ក្រលៀនរបស់ពួកគេដើម្បីរកប្រាក់៕