681 ezgif.com resize
Swift cc time

ក្ងោក ជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហម មានវត្តមានពេញមួយឆ្នាំនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្ងោកជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនក្ងោករស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

បើតាមការក្រសួងបរិស្ថាន ក្ងោកមានរូបរាងបែបជាបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ ។ចំណែកឯក្ងោកញីមានលក្ខណៈស្រដៀងឈ្មោលដែរ តែពណ៌របស់ក្ងោកញីស្រអាប់ជាង និងមានកន្ទុយខ្លី។

នៅរដូវបន្តពូជរបស់ក្ងោក ក្ងោកឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញក្ងោកញី។ ពេលដែលវារកចំណីគឺវាទៅជាហ្វូង និងវាចូលចិត្តរស់នៅតាមដើមឈើខ្ពស់ៗ៕

Khcct banner

អត្ថបទទាក់ទង